/ 5:35 PM /
អនុសាសន៍សម្ដេច ហ៊ុន សែន ជំរុញធ្វើច្បាប់ឲ្យជនបរទេសមានកម្មសិទ្ធិលំនៅឋានមិនផ្ទាល់ដី
សេចក្ដីប្រកាសព័ត៌មានមានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ថ្ងៃទី១៩មិថុនា ឆ្នាំ២០០៩ វេលាម៉ោង៨និង៣០នាទី នៅទីស្ដីការបណ្ដោះអាសន្ននៃគណៈរដ្ឋមន្ត្រីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ដើម្បីឆ្លង ១-សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌ និង២- បញ្ហាផ្សេងៗ។
ក្រោយពីបានស្ដាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានឯកភាព និងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពីក្រមព្រហ្មទណ្ឌ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងនឹងទម្រង់ថ្មីនៃបទល្មើស ព្រមទាំងឧក្រិដ្ឋកម្មសម័យទំនើបផ្សេងៗប្រកបដោយប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងគោលដៅធានាការពារឲ្យបាននូវសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយគិតគូរ ពិចារណាទៅលើមូលដ្ឋាន៣ធំៗគឺប្រពៃណី ច្បាប់ព្រហ្មទណ្ឌកម្ពុជា បទប្បញ្ញត្តិព្រហ្មទណ្ឌដែលមានស្រាប់ និងបរិបទថ្មីៗដែលកំពុងប្រឈម។ ដើម្បីធានាសង្គតិភាព ភាពរលូន និងនិរន្តរភាពរវាងច្បាប់ព្រហ្មទណ្ឌចាស់ និងច្បាប់ព្រហ្មទណ្ឌថ្មី ក្រមនេះក៏ត្រូវបានតាក់តែងដោយគោរពគោលគំនិតសំខាន់ៗដែលមានចែងក្នុងក្រមព្រហ្មទណ្ឌចាស់ និងក្នុងប្រព័ន្ធ ច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង់ ដែលជាប្រពៃណីនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា។
សេចក្ដីព្រាងច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនេះ រួមមាន៦៧២មាត្រា ៦គន្ថី ១២មាតិកា និង១៥ជំពូក។
ចំពោះបញ្ហាផ្សេងៗ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងដែនដីនគរោបនីយកម្ម និងសំណង់ឲ្យសហការជាមួយនឹងក្រសួងយុត្តិធម៌ ជំរុញការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការលក់ដូរអចលនទ្រព្យឲ្យជនបរទេសមានសិទ្ធិទិញលំនៅដែលមិនផ្ទាល់ដីនៅកម្ពុជា ដោយរដ្ឋនឹងផ្ដល់សិទ្ធិកាន់កាប់ដល់ពួកគេ ដើម្បីធ្វើឲ្យពួកគេមានលំនឹងក្នុងការយកទុនមកវិនិយោគលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា៕

/ 5:27 PM /
អាពាហ៍ពិពាហ៍ក្លែងក្លាយ
ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនថាទីក្រុង ឬជនបទឡើយតែងតែសម្លឹងចង់បានអនាគតមួយភ្លឺស្វាងជានិច្ច។ ការចាកចេញទៅរស់នៅឯបរទេស គឺជាសេចក្ដីប៉ងប្រាថ្នារបស់យុវជន និងយុវនារីយើងនាពេលនេះ ដោយពួកគេនឹកគិតថា ការទៅរស់នៅបរទេស ការធ្វើការនៅបរទេសអាចឲ្យគេរកប្រាក់កាសបានយ៉ាងច្រើនគ្រាន់បើជាងរស់នៅ និងប្រកបការងារក្នុងស្រុកដែលរស់បានមួយគែៗនោះ។ ក្រៅពីការចាកចេញទៅធ្វើជាកម្មករនៅឯបរទេសការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងជនបរទេសជាគោលដៅ ដើម្បីបានទៅរស់នៅឯបរទេសស្របច្បាប់ផងដែរ។
ដោយសារតែការចង់ចេញទៅរស់នៅបរទេសច្រើនទៅៗនាប៉ុន្មានឆ្នាំនេះ ទើបមាននារីខ្មែររាប់ពាន់នាក់បានលង់ខ្លួនក្លាយទៅជាទាសករនៅឯបរទេស ដោយសារតែគំនិតចង់ទៅរស់នៅឯបរទេស ឬក៏ការរៀបការជាមួយនឹងជនបរទេស ដោយបានចាញ់ការឃោសនា និងបោកប្រាស់របស់គេ។
ក្នុងចំណោមអ្នកដែលចេញទៅនៅក្រៅប្រទេសទាំងនោះ ស្ត្រីដែលរៀបអាពាហ៍ពិពាហ៍ចេញទៅប្រទេសតៃវ៉ាន់ គឺបានក្លាយទៅជាទាសករ និងរងការជួញដូរផ្លូវភេទច្រើនជាងគេ។ សព្វថ្ងៃនេះមានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅប្រទេសតៃវ៉ាន់ដែលពួកអ្នកទាំងនោះស្ទើរតែទាំងអស់កំពុងធ្លាក់ខ្លួនទៅក្នុងការជួញដូរទាំងកម្លាំងកាយ និងផ្លូវភេទហើយពិបាកនឹងរកឱកាសត្រឡប់មកស្រុកកំណើតវិញ។
ខាងក្រោមនេះគឺជាសម្ដីនារីម្នាក់ដែលមានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទើបតែបានវិលត្រឡប់ចូលស្រុកវិញកាលពីដើមឆ្នាំនេះ បន្ទាប់ពីនាងត្រូវរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយទៅធ្វើពលកម្មនៅប្រទេសតៃវ៉ាន់ជាងបួនឆ្នាំរួចមក។
នាង ឌ.គ.ស បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយកាលពីខែធ្នូ ឆ្នាំ២០០៤ ដើម្បីបានទៅធ្វើការនៅតៃវ៉ាន់។ ក្រោយពីរៀបអាពាហ៍ពិពាហ៍បានតែមួយថ្ងៃ នាងក៏ចាកចេញទៅប្រទេសវៀតណាមដោយស្នាក់នៅទីនោះរយៈពេលដប់ពីរថ្ងៃ។ ក្រោយពីធ្វើសំណុំបែបបទរួចហើយក៏ចាកចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ប្ដីរបស់នាងមានឈ្មោះ សឺ ឈួនហ្វា អាយុហាសិបពីរឆ្នាំ។ នៅពេលទៅដល់បានតែប៉ុន្មានថ្ងៃនាងក៏ត្រូវគេដឹកយកទៅធ្វើការនៅក្រុមហ៊ុនមួយ ពីដំបូងក្រុមហ៊ុននេះឲ្យនាងវេចនំចាំង ដោយបានបៀវត្សរ៍មួយរយហាសិបដុល្លារក្នុងមួយខែ ដោយហូបចុកនៅផ្ទះថៅកែតែម្ដង។ នាងបានវេចនំចាំងបានរយៈពេលប្រាំមួយខែ ត្រូវគេនាំយកទៅធ្វើការនៅរោងចក្រកែមួយ ដែលក្រុមហ៊ុនថ្មីរបស់នាងនោះបានសន្យាថានឹងឲ្យប្រាក់ខែនៅឆ្នាំទីមួយ គឺមួយរយហាសិបដុល្លារ ឆ្នាំទីពីរ ពីររាយដុល្លារ ឆ្នាំទីបី បីរយហាសិបដុល្លារ និងឆ្នាំទីបួន បួនរយដុល្លារ។ ការធ្វើនៅរោងចក្រកែវនេះមិនលំបាកអ្វីឡើយ ប៉ុន្តែលំបាកត្រង់បើកប្រាក់ខែ គឺនៅពេលដែលនាងចង់ផ្ញើប្រាក់កាសខ្លះមកស្រុកកំណើតវាហាក់ដូចជាលំបាកបន្តិច ពិសេសនៅក្នុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ ក្រោយមកនាងក៏សម្រេចចិត្តយកប្រាក់ខែពីក្រុមហ៊ុនមកគ្រប់គ្រងខ្លួនឯង វាងាយស្រួលក្នុងការផ្ញើមកស្រុកកំណើត។ ក្នុងមួយឆ្នាំម្ដង ប៉ូលិសតែងតែមកពិនិត្យសួរ នាំពីរឿងប្ដីហើយប៉ូលិសគេខ្លាចក្រែងប្ដីយកមកលក់។ នៅពេលដែលប៉ូលិសសួរនាំនេះ នាងត្រូវតែឆ្លើយថា គឺប្ដីស្របច្បាប់ព្រមទាំងក្រុមហ៊ុននោះនាំទៅផ្ទះ ប្ដីមួយឆ្នាំម្ដងដើម្បីឲ្យស្គាល់ផ្ទះប្ដីច្បាស់លាស់ ខ្លាចឆ្លើយទៅខុសនាំឲ្យប៉ូលិសចាប់។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០៩កន្លងមកនេះ នាងត្រូវបានគេបញ្ជូនមកស្រុកវិញជាមួយមិត្តភក្ដិបួននាក់ទៀត។ នៅពេលមុនមកនោះ មានអ្នកធ្វើការជាមួយនាងម្នាក់ចង់មកស្រុកវិញតែត្រូវក្រុមហ៊ុនដកយកលិខិតឆ្លងដែនទើបរត់ទៅប្ដឹងប៉ូលិសហើយធ្វើការប្ដឹងប្ដល់គ្នារហូតតុលាការអនុញ្ញាតឲ្យនាងត្រឡប់មកស្រុកវិញ ដោយពុំមានប្រាក់មកជាមួយខ្លួនឡើយ ព្រោះប្រាក់របស់នាងត្រូវក្រុមហ៊ុនមិនបើកឲ្យ។ នាង ឌ.គ.ស និយាយប្រាប់ឲ្យដឹងទៀតថា នាងបានជួបស្ត្រីខ្មែរយើងជាច្រើននាក់ដែលនៅធ្វើការនៅតៃវ៉ាន់នោះអស់រយៈពេលបី ឬបួនឆ្នាំទៅហើយថៅកែមិនបើកប្រាក់ខែឲ្យទៀត។
នាង វ.ស ដែលកំពុងរស់នៅមណ្ឌលរបស់អង្គការខារ៉ាមកកម្ពុជានៅប្រទេសតៃវ៉ាន់បានកំពុងធ្វើការប្ដឹងប្ដល់គ្នា ដើម្បីបានមកស្រុកវិញបានឲ្យដឹងតាមទូរស័ព្ទថា នាងបានចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ទៅរៀបការនៅប្រទេសវៀតណាម ស្នាក់នៅទីនោះមួយសប្ដាហ៍ដើម្បីធ្វើសំណុំបែបបទ រួចចេញទៅប្រទេសតៃវ៉ាន់តែម្ដង។ ក្រោយមកនាងត្រូវបានប្ដីយកឲ្យទៅធ្វើការនៅក្រុមហ៊ុនស្បែកជើង ដោយឲ្យធ្វើការចាប់ពីម៉ោងប្រាំមួយព្រឹករហូតដល់ម៉ោងដប់យប់ គឺធ្វើការពេញប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ គ្មានថ្ងៃឈប់សម្រាកគ្មានថ្ងៃចេញទៅខាងក្រៅឡើយ។ នៅពេលធ្វើការនោះគេបានកាត់យកប្រាក់ខែរបស់នាងបីខែដំបូង ដោយគេនិយាយថា ការកាត់ប្រាក់នោះគឺជាប្រាក់ដែលរត់បែបបទ។ ជារៀងរាល់ខែ ក្រុមហ៊ុនតែងតែកាត់ប្រាក់របស់នាងដោយនិយាយថា ប្រាក់មួយផ្នែកនោះគេបានចាត់ចែងយកមកផ្ញើឲ្យក្រុមហ៊ុនរបស់នាងនៅឯស្រុកកំណើត ប៉ុន្តែខាងក្រុមគ្រួសាររបស់នាងនៅឯស្រុកឯណោះពុំបានទទួលប្រាក់នោះឡើយ។ នាងបានដឹងថា គ្រួសារមិនបានទទួលប្រាក់ ក្រោយពីបានទទួលព័ត៌មានថា បងប្រុសរបស់នាងនៅឯស្រុកបានស្លាប់ដោយសារគ្មានប្រាក់កាសដើម្បីព្យាបាល។ ដោយនាងបានដឹងព័ត៌មាននេះនាងក៏បានសម្រេចចិត្តរក្សាប្រាក់ដោយខ្លួនឯង ប៉ុន្តែក្រុមហ៊ុនមិនព្រមឡើយ។ នៅពេលដែលគេដឹងថា នាងចង់គ្រប់គ្រងប្រាក់ដោយខ្លួនឯងនោះ ខាងក្រុមហ៊ុនបានឃ្លាំមើលនាងគ្រប់នាទី មិនឲ្យនាងទៅណាមកណាឡើយចុងបញ្ចប់នាងក៏សម្រេចចិត្តរត់ទៅរកប៉ូលិសឲ្យជួយ។ នាង វ.ស បានឲ្យដឹងថា ការរស់នៅប្រទេសតៃវ៉ាន់នោះវាលំបាកណាស់ ធ្វើការដូចអ្នកទោស ហើយពេលបញ្ចប់ការប្ដឹងប្ដល់នាងនឹងវិលត្រឡប់មកស្រុកវិញ។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិរបស់អង្គការខារ៉ាកម្ពុជា បានឲ្យដឹងថា ស្ត្រីខ្មែរដែលនៅប្រទេសតៃវ៉ាន់មិនមានក្រុមហ៊ុនណាមួយធានាទៅដោយស្របច្បាប់នោះឡើយ ភាគច្រើនស្ត្រីដែលទៅតៃវ៉ាន់តាមរយៈការរៀបការក្លែងក្លាយ ដោយគេរៀបចំឯកសារនៅប្រទេសវៀតណាម ហើយចេញទៅតែម្ដង។ មានស្ត្រីខ្មែរជាងប្រាំពាន់នាក់ដែលកំពុងរស់នៅប្រទេសតៃវ៉ាន់ ដែលភាគច្រើនទៅតាមរយៈការរៀបការក្លែងក្លាយនេះ។ អ្នកដែលទៅរស់នៅភាគច្រើនគឺរងការជួញដូរផ្លូវភេទ បន្ទាប់មកប្ដីរបស់នាងទៅយកទៅលក់ឲ្យគេពីថៅកែមួយទៅថៅកែមួយ ហើយនៅពេលដែលពួកនាងអស់សម្រស់ គេបានយកទៅលក់ឲ្យរោងចក្រសហគ្រាស។ ប៉ុន្តែចំណុចដែលយើងពិបាកជួយសង្គ្រោះនោះស្ត្រីភាគច្រើនដែលទទួលការជួញដូរផ្លូវភេទនោះមិនបាននិយាយការពិតនោះឡើយ គឺនិយាយតែពីការលក់ឲ្យធ្វើជាកម្មកររោងចក្រសហគ្រាសប៉ុណ្ណោះ ត្រង់នេះហើយដែលយើងពិបាកនឹងបានជួយសង្គ្រោះ។ ប្រសិនបើពួកនាងនិយាយការពិតនោះ យើងនឹងធ្វើការងារនេះបានឆាប់រហ័ស ពីព្រោះប៉ូលិសនៅតៃវ៉ាន់គោរពច្បាប់ណាស់ គេសហការជាមួយយើងបានយ៉ាងល្អ។ បញ្ហាសំខាន់នោះស្ត្រីយើងដែលនៅទីនោះមិនចេះច្បាប់ទើបមានការធ្វើទុក្ខទោសដូចនេះ។ នៅស្រុកគេមិនមែនគ្រាន់តែកំណត់អ្នកនោះជាមុខសញ្ញាត្រូវជួញដូរ ហើយយកមកបាននោះទេ គឺទាល់តែចៅក្រមតុលាការធ្វើការកាត់ក្ដីថា អ្នកនោះជាជនរងគ្រោះពិតប្រាកដ ទើបអាចបញ្ជូនមកប្រទេសខ្មែរបាន។ ដូច្នេះបើចង់រំដោះខ្លួនឲ្យបានឆាប់នោះទាល់តែអ្នកទាំងនោះ ត្រូវព្រមនិយាយការពិតទើបអាចជួយបាន។
សព្វថ្ងៃ ចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅកាន់បរទេសកាន់តែច្រើនឡើងៗ ដែលដូចគេនឹកគិតថា ការទៅធ្វើការនៅបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ជាងនៅស្រុកខ្មែរ។ ទន្ទឹមនឹងចំណាកស្រុកកាន់តែច្រើនឡើងៗនោះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងណាស់ដែរចំពោះសុវត្ថិភាពរបស់ពួកគេ។
លោក យ៉ា ណាវុធ បានឲ្យដឹងទៀតថា ពេលនេះយើងមិនគួរធ្វើចំណាកស្រុកទៅធ្វើជាកម្មករបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី និងទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃនោះឡើយ ពីព្រោះពួកអ្នកទាំងនោះធ្វើការប្រៀបដូចជាទាសករ ពិសេសអ្នកដែលបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតែម្ដង គឺមួយថ្ងៃគេបានឈប់សម្រាកតែបី ឬ បួនម៉ោងប៉ុណ្ណោះ មួយសប្ដាហ៍ធ្វើការប្រាំពីរថ្ងៃពេញ ហើយការហូបចុកទៀតសោតគឺហូបតែរបស់សល់ពីគេ និងមានអ្នកខ្លះបានហូបចំណីសល់ទាំងនោះដោយចែកជាមួយឆ្កែទៀតផង។ ពួកគេប្រៀបដូចជាទាសករ។ លោកគិតថា បើរដ្ឋាភិបាលចង់ឲ្យពលករចេញទៅរកការងារធ្វើនៅបរទេសគួរណាស់តែសម្លឹងទៅរកប្រទេសអភិវឌ្ឍន៍វិញទើបល្អ៕

/ 10:32 AM /
របាយការណ៍របស់អាមេរិក ស្ដីពីការជួញដូរមនុស្ស២០០៩ កម្ពុជានៅលំដាប់ថ្នាក់លេខ២
រាជធានីភ្នំពេញ៖ របាយការណ៍ឆ្នាំ២០០៩ ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញ ថា ឆ្នាំនេះប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដានស្ដីពីការជួញដូរមនុស្ស។ ថ្វីបើជារួមរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការឆ្លើយតបនឹង ការជួញដូរក្ដី តែក្នុងឆ្នាំកន្លងទៅនេះមានការធ្លាក់ចុះក្នុងការខិតខំប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស ពិសេសចំពោះការកាត់ទោសបទល្មើសទាក់ទងនឹងការជួញដូរ។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដដែល បានបង្ហាញភាពលំអិតខ្លះៗថា កម្ពុជាគឺជាប្រទេសប្រភពប្រទេសឆ្លងកាត់ និងប្រទេសគោលដៅសម្រាប់បុរស-ស្ត្រី និងកុមារ ដែលរងគ្រោះដោយការជួញដូរ ដើម្បីបំណងកេងប្រវ័ញ្ចផ្លូវភេទ និងការចាប់បង្ខំឲ្យធ្វើពលកម្ម។ ស្ត្រីនិងកុមារត្រូវបានគេជួញដូរទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីឲ្យធ្វើពេស្យាចារដោយបង្ខំ។ ចំណែកបុរសកម្ពុជាខ្លះដែលធ្វើចំណាកស្រុកដោយចិត្តឯងទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ ក្នុងទូកនេសាទ សំណង់ និងកសិឧស្សាហកម្ម។ ស្ត្រី និងបុរសកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញបាននិយាយ ពីការត្រូវបានគេបង្ខំឲ្យធ្វើការធ្ងន់នៅទីនោះ បន្ទាប់ពីបានចេញទៅធ្វើការនៅទីនោះតាមរយៈក្រុមហ៊ុនជ្រើសរើសពលករ កម្ពុជា។ កុមារកម្ពុជាត្រូវបានជួញដូរទៅប្រទេសថៃ និងប្រទេសវៀតណាមឲ្យដើរសុំទាន លក់ស្ករគ្រាប់ ឬផ្កា ឬខាត់ស្បែកជើងឲ្យគេជាដើម។ ឪពុកម្ដាយពេលខ្លះលក់កូនរបស់គេឲ្យធ្វើខ្ញុំបម្រើគេ ឲ្យដើរសុំទាន លក់ឲ្យផ្ទះបនសម្រាប់ការកេងប្រវ័ញ្ចផ្លូវភេទ ឬបង្ខំឲ្យធ្វើខ្ញុំបម្រើតាមផ្ទះ។ នៅប្រទេសកម្ពុជា កុមារត្រូវបានគេជួញដូរឲ្យដើរសុំទានគេ ដើររើសរបស់តាមគំនរសំរាម ធ្វើការនៅតាមស្រែអំបិល តាមកន្លែងផលិតឥដ្ឋ ក្បឿង និងកន្លែងយកថ្ម។
រដ្ឋាភិបាលកម្ពុជា មិនបានគោរពពេញលេញតាមបទដ្ឋានអប្បបរមា សម្រាប់ការបំបាត់ការជួញដូរទេ។ ទោះជាយ៉ាងណាក្ដីក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរឲ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ។ ទោះជាយ៉ាងណាក្ដីក៏រដ្ឋាភិបាលកំពុងតែខិតខំ ច្រើនគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងករជួញដូរនេះ។ ទោះបីជារួមមានការខិតខំយ៉ាងណាក្ដីក៏រដ្ឋាភិបាលមិនបានបង្ហាញឲ្យ ឃើញនូវភស្តុតាងនៃភាពជឿនលឿនក្នុងការកាត់ទោស ហើយនិងដាក់ទណ្ឌកម្មលើជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស រួមទាំងមន្ត្រីសាធារណៈដែលឃុបឃិតជាមួយ ឬក្នុងការការពារជនរងគ្រោះដោយសារការជួញដូរឡើយ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានដាក់ក្នុងលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ ដើម្បីធ្វើឲ្យលំដាប់ថ្នាក់នេះមានភាពប្រសើរឡើង ប្រទេសកម្ពុជាគួរធ្វើការខិតខំច្រើនថែមទៀត ក្នុងការនាំខ្លួនជនល្មើសក្នុងការជួញដូរមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្ម ហើយខិតខំច្រើនថែមទៀតក្នុងការកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើមន្ត្រីសាធារណៈដែលមានពាក់ព័ន្ធក្នុង ការជួញដូរមនុស្សនេះ។
តាមរយៈការអនុម័តច្បាប់ឆ្នាំ២០០០ ស្ដីពីការការពារជនរងគ្រោះដោយការជួញដូរ(TVPA) ហើយដែលត្រូវបានធ្វើវិសោធនកម្ម សភាសហរដ្ឋអាមេរិកតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ផ្ញើរបាយការណ៍នេះរាល់ឆ្នាំទៅសភាសហរដ្ឋអាមេរិក។ របាយការណ៍ទាក់ទងនឹងប្រទេស១៦៤នេះគឺជារបាយការណ៍ពេញលេញបំផុត ទូទាំងសាកលលោក ស្ដីពីការខិតខំរបស់បណ្ដារដ្ឋាភិបាលនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ បំណងនៃរបាយការណ៍ គឺដើម្បីជំរុញសកម្មភាព និងបង្កើតភាពជាដៃគូនៅជុំវិញពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។ ប្រទេសដែលត្រូវបានកំណត់ថា មានជនរងគ្រោះដោយការជួញដូរច្រើនគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់ណាមួយក្នុងចំណោមលំដាប់ ថ្នាក់ទាំង៣។ ប្រទេសដែលត្រូវបានវាយតម្លៃថា បំពេញបានតាម «បទដ្ឋានអប្បបរមាសម្រាប់ការបំបាត់ទម្រង់ធ្ងន់ធ្ងរនៃការជួញដូរ» ដូចមានចែងក្នុង TVPA ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ១។ ប្រទេសដែលត្រូវបានវាយតម្លៃថា មិនបំពេញបានពេញលេញតាមបទដ្ឋានអប្បបរមា តែកំពុងតែខិតខំច្រើនគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ២។ ប្រទេសដែលត្រូវវាយតម្លៃថា មិនគោរពបានតាមបទដ្ឋានអប្បបរមា ហើយក៏មិនបានធ្វើការខិតខំគួរឲ្យកត់សម្គាល់ ត្រូវបានដាក់ឲ្យស្ថិតក្នុងលំដាប់ថ្នាក់លេខ៣។
របាយការណ៍នេះបន្តថា ច្បាប់ TVPA ថែមទាំងតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកផ្ដល់បញ្ជី តាមដានពិសេស (Special Watch List) លើប្រទេសដែលត្រូវវាយតម្លៃម្ដងទៀត ក្នុងការវាយតម្លៃបណ្ដោះអាសន្នដែលរដ្ឋមន្ត្រីក្រសួងការបរទេសត្រូវតែ ផ្ដល់ឲ្យសភានៅត្រឹមថ្ងៃទី១ កុម្ភៈ ជារៀងរាល់ឆ្នាំ។ បន្ថែមពីលើការតាមដានប្រទេសនានាដែលមានកំណែលំអលើលំដាប់ថ្នាក់ពី ៣ ទៅ២ ឬពី២ ទៅ១ បញ្ជីតាមដានពិសេសនេះថែមទាំងបង្កើតលំដាប់ថ្នាក់ទី៤ ថ្មីមួយទៀត គឺលំដាប់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ លំដាប់ថ្នាក់នេះរួមមាន ប្រទេសស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ ដែលត្រូវបានកំណត់ថា ១-មិនបាន «បង្កើនការប្រឹងប្រែង» ក្នុងពេលមួយឆ្នាំកន្លងទៅ ២-បានចៀសផុតពីលំដាប់ថ្នាក់លេខ៣ ដោយសារការប្ដេជ្ញាលើកំណែទម្រង់ ប្រឆាំងនឹងការជួញដូរសម្រាប់ឆ្នាំខាងមុខ ឬ៣-មានកំណើននៃជនរងគ្រោះដោយការជួញដូរក្នុងកម្រិតច្រើនគួរសម។
ស្ថានទូតអាមេរិកទន្ទឹងរង់ចាំធ្វើការថែមទៀតជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងឆ្នាំខាងមុខនេះ ដើម្បីសម្រេចបានជោគជ័យលើជំហានចាំបាច់ក្នុងការនាំប្រទេសកម្ពុជា ទៅកាន់លំដាប់ថ្នាក់លេខ១នៅទីបំផុត។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៨ កម្ពុជាក៏បានស្ថិតក្នុងលំដាប់ថ្នាក់លេខ២ដែរ៕

/ 10:26 AM /
ជីវិតកម្សត់របស់ស្ត្រីប៉ះកង់ម៉ូតូ
ក្រពះជាសរីរាង្គមួយប្រភេទដែលស្ថិតនៅក្នុងខ្លួនមនុស្ស។ សរីរាង្គមួយប្រភេទនេះបង្ខំឲ្យមនុស្សគ្រប់រូបប្រព្រឹត្តមុខរបរ ផ្សេងៗដើម្បីប្ដូរយកអាហារមកបំពេញវា។ ជាក់ស្ដែងដោយសារតែគ្មានអាហារសម្រាប់បំពេញសេចក្ដីត្រូវការរបស់ ក្រពះបានធ្វើឲ្យស្ត្រីវ័យហាសិបឆ្នាំប្លាយម្នាក់បង្ខំចិត្តចាប់ យកការងារបន្តពីប្ដីឈឺរបស់គាត់ បើទោះជារូបគាត់បានដឹងយ៉ាងច្បាស់ថា ការងារជំពូកនេះភាគច្រើនត្រូវបានធ្វើដោយមនុស្សផ្ទុយភេទពីគាត់ ក៏ដោយ។ នោះជាមុខរបរប៉ះអ៊ុតកង់ ម៉ូតូ ស៊ីក្លូ រ៉ឺម៉ក៍ នៅតាមចិញ្ចើមផ្លូវមួយកន្លែងតាមបណ្ដោយមាត់ទន្លេក្នុងសង្កាត់វត្ត ភ្នំ ខណ្ឌដូនពេញ នាទីក្រុងភ្នំពេញ។
បន្ទាប់ពីប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺមិនអាចប្រកបការងារប៉ះ អ៊ុតនោះបាន ស្ត្រីវ័យហាសិបឆ្នាំឈ្មោះ ញឹម មុន បានបន្តមុខរបរហេងស៊យនេះតទៅមុខទៀត ព្រោះថារូបគាត់មិនបានសម្លឹងឃើញការងារអ្វីក្រៅពីការងារនេះទេ ម្យ៉ាងដោយមានសម្ភារៈប៉ះអ៊ុតនោះស្រាប់ផង ហើយបើទោះជាលក់វិញក៏មិនបានថ្លៃប៉ុន្មានដែរ ដោយសារតែសម្ភារៈទាំងនោះចាស់ៗអស់ទៅហើយ។
ស្ថិតនៅក្នុងសំលៀកបំពាក់ចាស់ អាវជជុះពណ៌ក្រហមដៃវែង និងខោជើងធំស្ដើងត្រឹមកំភួនជើងស្ត្រី ញឹម មុន បានរៀបរាប់ពីប្រវត្តិរបស់គាត់ត្រួសៗឲ្យដឹងថា រូបគាត់មានស្រុកកំណើតកើតជានៅក្នុងទឹកដីខេត្តតាកែវ ស្ថិតនៅក្នុងភូមិកន្ទួតធំ ឃុំត្រឡាចស្រុកទ្រាំង។ គាត់បាននិយាយទាំងតូចចិត្តថា "ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ ខ្ញុំមិនដែលបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ត្រឹមត្រូវនោះទេ ដោយគ្រាន់តែត្រូវពួក ប៉ុល ពត បង្ខំឲ្យចាប់គូយកគ្នាជាប្ដីប្រពន្ធតែប៉ុណ្ណោះ"។ ចំណងអាពាហ៍ពិពាហ៍តាមរយៈការបង្ខិតបង្ខំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យរូបគាត់បង្កើតបានកូនប្រុសម្នាក់។ ដោយសារសន្តិសុខ និងកង្វះខាតខាងជីវភាពនៅក្នុងគ្រួសារនៅស្រុកកំណើតក្រុមគ្រួសារ ដែលមានសមាជិកបីនាក់នោះបានផ្លាស់មករស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៨៤ ដោយលើកដំបូងគាត់ប្រកបមុខរបរលក់បន្លែបង្ការនៅឯផ្សារចាស់ ចំណែកឯប្ដីរបស់គាត់វិញស៊ីឈ្នួលធ្វើម៉ូតូឲ្យគេនៅម្ដុំនោះ ដែរ។
ដោយនិយាយរំឭកជីវិតអតីតកាលអនុស្សាវរីយ៍ដ៏ជូរចត់បានមក គ្របដណ្ដប់លើអារម្មណ៍របស់គាត់ដែលធ្វើឲ្យស្ត្រីរូបនេះអួលដើមក ស្ទើររកពាក្យនិយាយមិនចេញ។ ទឹកនេត្រាដ៏ភ្លឺថ្លាបានបង្ហាញខ្លួនភ្លាមៗមួយរំពេចនៅក្នុងកែវ ភ្នែកទាំងគូរបស់គាត់។ ក្នុងខណៈពេលនោះគាត់បានដោះមួកក្រណាត់ពីរបស់គាត់ ធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់នូវសក់ស្កូវដុំៗ និងសាច់ត្របកភ្នែកបានយារធ្លាក់លុបគ្រាប់ភ្នែកផ្នែកខាងលើរបស់ គាត់។ មិនយូរប៉ុន្មាន អ៊ំស្រី បានយកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់ ហើយបានបន្តដោយសំឡេងមួយៗថា "ប្ដីខ្ញុំធ្លាក់ខ្លួនឈឺ ហើយដៃឆ្វេងរបស់គាត់ងាប់កម្រើកមិនបានទេ ហើយជួនកាលមាត់របស់គាត់ជាប់សរសៃនិយាយមិនចេញក៏មានដែរ។ ប្រាក់ដែលខ្ញុំរកពីមុនសល់បន្តិចបន្តួចបានប្រមូលទិញថ្នាំមកមើល គាត់អស់ហើយគ្មានសល់អ្វីទេ។ ចំពោះមុខរបរប៉ះកង់ម៉ូតូនោះវិញមិនអាចធ្វើឲ្យជីវភាពគ្រួសារ របស់ខ្ញុំធូរស្រាលបានឡើយ"។ គាត់បាននិយាយថា "ខ្ញុំប៉ះម៉ូតូអស់រយៈពេលជាងបួនឆ្នាំមកហើយតាំងពីមួយបំណះ ប្រាំពីររយរៀលរហូតដល់ឥឡូវនេះមួយបំណះពីរពាន់រៀល។ រាល់ថ្ងៃនេះ ជួនកាលប៉ះបានម្នាក់ ឬពីរនាក់ ហើយជួនកាលអត់សោះក៏មានដែរ"។ គាត់ក៏បានបន្ថែមទៀតផងដែរថា "ការងារតាមចិញ្ចើមថ្នល់នេះមិនងាយស្រួលនោះទេ គឺត្រូវធ្វើមុខក្រាស់បន្តិច ទើបរកស៊ីនៅកន្លែងបែបនេះបាន ព្រោះថាពេលខ្លះប៉ូលិសដេញពីបីដងក្នុងមួយថ្ងៃក៏មានដែរ"។ នាពេលកន្លងមកថ្មីៗនេះ ស្ត្រីប៉ះកង់ម៉ូតូរូបនេះត្រូវប៉ូលិសសណ្ដាប់ធ្នាប់ដេញឈប់ឲ្យរក ស៊ីតាមផ្លូវហើយពួកគេថែមទាំងបានចាប់ប្រមូលយកសម្ភារៈប៉ះអ៊ុត របស់គាត់ទៅដាក់សាលាខណ្ឌពេលដែលគាត់ទៅសម្រាកពេលហូបបាយថ្ងៃ ត្រង់។ គាត់ត្រូវបង្ខំឲ្យបង់ប្រាក់ចំនួនពីរម៉ឺនរៀលជាថ្នូរនឹងការយក របស់របរគាត់ត្រឡប់មកវិញ។ សម្ភារៈមួយចំនួនត្រូវខូចខាត ឬបាត់បង់។ គាត់បាននិយាយត្អូញត្អែរថា ពេលខ្លះនៅពេលយប់គាត់ត្រូវពួកក្មេងស្ទាវៗធ្វើបាប ដោយគេប៉ះ ឬប្ដូរពោះវៀនម៉ូតូហើយមិនឲ្យប្រាក់ ឬឲ្យតែពាក់កណ្ដាលថ្លៃ និងមានអ្នកខ្លះទៀតប៉ះជឿ ហើយដោះអាវបញ្ចាំក៏មានដែរ។
ដើម្បីរកប្រាក់ចំណូលបន្ថែមទៀត ស្ត្រីមាឌតូចស្ដើងរូបនេះបានដាក់សាំងដបលក់ ប៉ុន្តែវាក៏មិនសូវដាច់នោះទេ។ សាំងមួយលីត្រចំណេញបានតែមួយរយ ឬពីររយរៀលប៉ុណ្ណោះ ហើយពីបីទៅបួនថ្ងៃទើបលក់អស់មួយកាន។ ថ្ងៃខ្លះអត់ប្រាក់ទិញម្ហូប សុខចិត្តស៊ីអត់ឃ្លានមិនហ៊ានដកប្រាក់សាំងទេ ព្រោះខ្លាចគ្មានប្រាក់សងថ្លៃដើមគេ។ ពីមុនមក បានកូនប្រុសរបស់គាត់ជួយប្រាក់កាសខ្លះ តែឥឡូវនេះកូនរបស់គាត់ប្រឈមមុខនឹងការបាត់បង់ការងារដោយរោងចក្រ ដែលកូនគាត់ធ្វើការបានបិទទ្វារទៅហើយ។ គាត់បាននិយាយដោយក្ដីអស់សង្ឃឹមថា "ទៅថ្ងៃមុខមិនដឹងជាទីពឹងអីទេ ខ្លួនកាន់តែចាស់ ដល់ពេលធ្វើការងារលែងកើតមុខជាដាច់ពោះស្លាប់ហើយ"៕

/ 10:24 AM /
ស្រស់ស្រូបអាហារពេលព្រឹកប៉ុន្មានគ្រប់គ្រាន់?
អាហារពេលព្រឹកគឺល្អណាស់សម្រាប់សុខភាព។ ប៉ុន្តែបើយើងក្រោកយឺតហើយ ៣ ម៉ោងក្រោយទើបបានហូបអាហារពេលព្រឹកនោះ តើនៅមានប្រសិទ្ធភាពទៀតទេ? ឬ បើល្អជាងនេះ យើងហូបអ្វីបន្តិចនៅពេលក្រោកពីដំណេក?
អាហារពេលព្រឹក គឺសំខាន់ណាស់សម្រាប់ខួរក្បាល និងរាងកាយ។ អាហារពេលព្រឹកមួយពេលដែលគ្រប់គ្រាន់ នឹងផ្ដល់ថាមពលដល់ខួរក្បាលអាចជួយឲ្យយើងបានឆ្លាតវៃជាង។ ទទួលទានអាហារពេលព្រឹក គឺជួយឲ្យកូឡេស្តេរ៉ូលមានចំនួនល្អ ព្រមទាំងជួយសម្រួលបរិមាណអាហារដែលនឹងផ្គត់ផ្គង់សម្រាប់មួយថ្ងៃ ពេញ។ មនុស្សដែលមិនហូបអាហារពេលព្រឹក នឹងមានឱកាសច្រើនក្នុងការឡើងទម្ងន់ ឬ ធាត់ខ្លាំង។
អាហារពេលព្រឹកគឺជាអាហារដែលអ្នកទទួលទានដំបូងបំផុតក្នុងមួយ ថ្ងៃ បើទោះជាយើងហូបអាហារពេលល្ងាចមុននេះ ៨ ឬ១៥ម៉ោងក៏ដោយ។
មូលហេតុមួយដែលធ្វើឲ្យយើងអាចចលនា ឬ ធ្វើការបាន ១២ម៉ោង ឬ ច្រើនជាងនេះ នៅពេលយប់មិនបានហូបអ្វីទាំងអស់នោះ គឺដោយសាររាងកាយយើងកំពុងប្រើប្រាស់ថាមពលតិច ដោយដេក ឬអនុវត្តការងារដែលត្រូវអង្គុយធ្វើ។ កោសិកាទាំងឡាយតែងធ្វើការ ទោះជាកំពុងដេកលក់ស្កប់ក៏ដោយ ដូច្នេះរាងកាយនៅតែប្រើប្រាស់ថាមពល។ ប៉ុន្តែពេលនេះរាងកាយអាចប្រើប្រាស់នូវចំនួនជាតិធាត់ដែលបានស្តុក ទុក ព្រមទាំងជាតិក្លីកូហ្សែន (Glycogen) ដែលមានក្នុងថ្លើមផងដែរ។ នៅពេលព្រឹក បន្ទាប់ពីមិនបានហូបអ្វីមួយយប់នោះ ជាតិក្លីកូហ្សែនក្នុងថ្លើម នឹងនៅសល់ជាតិជាងធម្មតា។ ទទួលទានអាហារពេលព្រឹកវានឹងបង្កើតឡើងវិញនូវសារជាតិទាំងនេះ។
មនុស្សមួយចំនួនមិនហូបអាហារពេលព្រឹក តែមានអារម្មណ៍ហេវ។ ប៉ុន្តែបែបនេះវានឹងប្រើប្រាស់ជាតិក្លីកូហ្សែនក្នុងថ្លើម ហើយបើជាតិក្លីកូហ្សែនអស់នោះ វាងាយនឹងបណ្ដាលឲ្យកើតអាការហេវហត់បណ្ដាលឲ្យរាងកាយត្រូវទាមទារ ការផ្គត់ផ្គង់ថាមពលឆាប់ជាងធម្មតាដើម្បីឲ្យបាត់ឃ្លាន។ ពេលយើងកំពុងឃ្លានល្អបំផុតគឺត្រូវរកអាហារមកទទួលទាន។ យើងមានអារម្មណ៍ថាមិនឃ្លាន ប៉ុន្តែមិនមែនមានន័យថាមិនត្រូវការអាហារពេលព្រឹកទេ ឬថាការហូបអាហារពេលព្រឹក គឺមិនមានប្រយោជន៍នោះក៏មិនចង់ដែរ។
យើងអាចប្រើកម្លាំងបានរយៈពេលប៉ុនណា គឺអាស្រ័យលើពេលវេលាដែលយើងហូបលើកចុងក្រោយ និងចំនួនអាហារដែលបានទទួលទាន ព្រមទាំងការបញ្ចេញកម្លាំងដល់កម្រិតណា។ ចំពោះមូលដ្ឋានពេលល្ងាចរបស់យើងកាន់តែវែង ឬយើងប្រើកម្លាំងកាន់តែច្រើននោះ រាងកាយនឹងត្រូវការថាមពលកាឡូរីកាន់តែឆាប់។
អាហារស្រាលៗដែលមានផ្លែឈើ ទឹកដោះគោជូរ ទឹកផ្លែឈើ នឹងល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្មី។ បើយើងមិនមានពេលដើម្បីរៀបចំអាហារពេលព្រឹក ឬអាហារលឿនដូចនំប៊័រសណ្ដែកអាំងជាដើមនោះយើងអាចយកអាហារ (ហូបភ្លាមៗបាន) ដាក់ហូបតិចៗពេលជិះរថយន្តជាដើម៕

/ 9:54 AM /
សិស្សនិស្សិតវៃឆ្លាតកម្ពុជា៧រូប ជាប់អាហារូបករណ៍ទៅសិក្សានៅអាមេរិក រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៧ មិថុនាកន្លងមកនេះ សិស្ស និស្សិតវៃធ្លាតចំនួន៧នាក់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានមកជួបជុំគ្នា ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរ និងជូនដំណើរក្រោមអធិបតីភាពលោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា។
លោកស្រី Carol Rodley បានថ្លែងថា ចាប់តាំងពីស្ថានទូតអាមេរិកបានបើកឡើងវិញកាលពី១៨ឆ្នាំមុន យើងបានផ្ដល់ឱកាសឲ្យសិស្ស និស្សិតកម្ពុជាដែលមានភាពវៃធ្លាតបានធ្វើដំណើរទៅសិក្សានៅអាមេរិកជាបន្តបន្ទាប់តាមរយៈកម្មវិធី Fulbright និង Hubert Humphrey ដែលផ្ដោតជាសំខាន់ក្នុងការផ្ដល់ចំណេះដឹងលើវិស័យអប់រំ។ ជាក់ស្ដែងដូចជាពេលនេះ សិស្ស និស្សិតចំនួន៧នាក់មកពីវិទ្យាល័យ សាកលវិទ្យាល័យដែលសុទ្ធសឹងជាសិស្ស និស្សិតដែលរៀនពូកែមានការវៃឆ្លាតអំណត់ព្យាយាម និងមានចំណេះដឹងភាសាអង់គ្លេសខ្ពស់ បានប្រឡងជាប់អាហារូបករណ៍ទៅសិក្សាស្រាវជ្រាវនៅប្រទេសអាមេរិក ហើយនឹងត្រូវចេញដំណើរនៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ។ លោកស្រីបញ្ជាក់ថា អាមេរិកនឹងបង្កើនចំនួន៣ដងសម្រាប់កម្មវិធីនេះក្នុងអំឡុងឆ្នាំ២០០៩ ដើម្បីផ្ដល់ជូនដល់សិស្ស និស្សិតកម្ពុជាមានឱកាសទៅរៀននៅសហរដ្ឋអាមេរិកគឺពីទទួល១៧នាក់នៅឆ្នាំ២០០៨ ដល់ចំនួន៤០នាក់នៅឆ្នាំ២០០៩នេះ។ សិស្ស និស្សិតទាំងនោះនឹងត្រូវចេញដំណើរនៅថ្ងៃទី២៧មិថុនាខាងមុខនេះ ដោយទៅសិក្សាស្រាវជ្រាវនៅវិទ្យាល័យ និងសាកលវិទ្យាល័យជាង២០នៅអាមេរិក ហើយពួកគេនឹងមានឱកាសចូលរួមការប្រឡងប្រជែងជាមួយសិស្សនិស្សិតអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោកដែលទៅរៀននៅទីនោះដែរ។
លោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ជាភ័ព្វសំណាងណាស់សម្រាប់សិស្សនិស្សិតយើងដែលទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេស ជាពិសេសគឺប្រទេសអាមេរិកនេះតែម្ដង។ ការចេញទៅសិក្សារបស់សិស្ស និស្សិតនាពេលនេះគឺមិនគ្រាន់តែបង្ហាញនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ តែជាកិច្ចការដ៏សំខាន់មួយនៃការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ លោកក៏មានការផ្ដាំផ្ញើផងដែរដល់សិស្ស និស្សិតដែលត្រូវទៅសិក្សានៅអាមេរិកឲ្យយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីក្រេបយកបទពិសោធន៍ និងចំណេះដឹងថ្មីៗក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន និងយកចំណេះដឹងទាំងនោះមករួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនោះ ត្រូវខិតខំរក្សាឲ្យបាននូវសីលធម៌ វប្បធម៌ប្រពៃណីជាតិរបស់ជនជាតិខ្មែរយើងព្រោះរយៈពេលនៃការសិក្សាយើងនឹងបានជួបនូវវប្បធម៌ប្រពៃណីចម្រុះជាតិសាសន៍។ សំខាន់នោះគឺខិតខំរៀនឲ្យបានពូកែដើម្បីប្រកួតប្រជែងយកឈ្នះបណ្ដាសិស្សនិស្សិតនៃប្រទេសដទៃទៀត។
កញ្ញា វេង មល្លិកា និស្សិតវិទ្យាស្ថានភាសាបរទេសដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅអាមេរិកបាននិយាយថា នាងមានការសប្បាយរីករាយណាស់ដោយទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសអាមេរិកនាពេលនេះព្រោះមុននឹងជាប់អាហារូបករណ៍ គឺត្រូវឆ្លងកាត់ការប្រកួតប្រជែងដ៏លំបាក។ ប៉ុន្តែរយៈពេលនៃការសិក្សា៥សប្ដាហ៍នៅអាមេរិក នាងសន្យាថានឹងខិតខំសិក្សារៀនសូត្រឲ្យបានពូកែ និងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរយើងឲ្យបានល្អ។
ចំណែកសិស្សនិស្សិតចំនួន៦នាក់ទៀតក៏សុទ្ធតែបាននិយាយដូចៗគ្នាដែរថា ពួកគេនឹងខិតខំសិក្សាឲ្យអស់ពីសមត្ថភាពដើម្បីប្រកួតប្រជែងដណ្ដើមស្នាដៃជាមួយសិស្សនិស្សិតជាតិសាសន៍ដទៃទៀតដែលរៀនជាមួយគ្នា ហើយនឹងសន្យាថា មិនឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមនោះឡើយ។
គួររំលឹកថា សិស្សនិស្សិតទាំង៧នាក់ដែលត្រូវចេញដំណើរទៅសិក្សានៅប្រទេសអាមេរិករយៈពេល៥សប្ដាហ៍ គឺសុទ្ធសឹងជាសិស្ស និស្សិត ដែលរៀនពូកែ មានភាពវៃឆ្លាត និងបានប្រឡងជ្រើសរើសចេញពីបេក្ខជនជាច្រើននាក់ដែលបានដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ។ ពួកគេនឹងសិក្សាផ្ដោតជាសំខាន់លើភាពជាអ្នកដឹកនាំ នយោបាយ សិទ្ធិពលរដ្ឋ ក៏ដូចជាការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យផងដែរ៕

/ 9:52 AM /
ទេសចរណ៍ និងសេវាសិចនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី ១២ មិថុនា មុននេះ ក្រសួងទេសចរណ៍បានអញ្ជើញអ្នកប្រកបរបរសេវាកម្មទេសចរណ៍នៅក្រុងភ្នំពេញប្រមាណជា ១០០ នាក់ឲ្យមកចូលរួមក្នុងសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារ ក្នុងវិស័យទេសចរណ៍។
សិក្ខាសាលានេះបានធ្វើឡើងដោយហេតុថា កុមារក្រីក្រមួយចំនួនត្រូវបានភ្ញៀវខ្លះបោក បញ្ឆោតកេងប្រវ័ញ្ចផ្លូវភេទ ក្រោមរូបភាពអូសទាញដោយសម្ភារៈ លុយកាក់ ដោយរួមផ្សំនឹងកង្វះខាតចំណេះដឹង និងការអប់រំឲ្យបានដិតដល់ផង។
នេះជារបត់មួយថ្មីទៀត ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានខិតខំបង្កើនការការពារបន្ថែមដល់អនីតិជន និងស្ត្រី ដែលមិនមែនតែជនជាតិកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងកុមារ និងស្ត្រីបរទេសដទៃៗពីការធ្លាក់ចូលក្នុងការជួញដូរ និងសេវាផ្លូវភេទនៅកម្ពុជា។
ជាការពិត កម្ពុជាធ្លាប់ត្រូវបានគេរិះគន់ដោយធ្ងន់ៗថា ជាតំបន់ទេសចរណ៍សិច ឬទេសចរណ៍ផ្លូវភេទ ដែលមានន័យថា ជនទេសចរទាំងឡាយដែលមកកម្ពុជា ក្រៅពីទស្សនាកន្លែងរមណីយដ្ឋានរួចហើយ ពួកគេតែងតែត្រេកត្រអាលនឹងសេវាសិច ឬសេវាផ្លូវភេទនេះឯង។ ករណីនេះ មគ្គុទ្ទេសក៍ទេសចរមួយចំនួនតូចក៏ត្រូវបានគេរិះគន់ដែរថា បានពាក់ព័ន្ធនឹងសេវាសិចនេះ ព្រោះពួកគេបាននាំភ្ញៀវទៅរកសេវានោះ។ ពួកអ្នករិះគន់ទាំងនោះបាននិយាយថា នៅកម្ពុជាមានស្ត្រីបម្រើសេវាកម្សាន្ត (ស្ត្រីរកស៊ីផ្លូវភេទ) ភាគច្រើនគឺជាអនីតិជន ហើយថា អ្នករកស៊ីផ្លូវភេទខ្លះត្រូវបានគេសង្កេតឃើញថា មានទាំងជនជាតិខ្មែរ និងជនបរទេសមួយចំនួនមកពីប្រទេសវៀតណាម និងចិន ដោយរួមទាំងប្រទេសនៅអឺរ៉ុបខាងកើតទៀតផង។ ប៉ុន្តែរបាយការណ៍ទាំងនោះក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបដិសេធជាបន្តបន្ទាប់។
បញ្ហាដែលកុមារ និងស្ត្រីខ្មែរក្រីក្រជាច្រើនត្រូវបានគេបោកបញ្ឆោតពីស្រែចម្ការ ដោយរួមទាំងទីប្រជុំជនក្រុងផង ដោយសន្យាឲ្យធ្វើការងារនេះធ្វើការងារនោះដែលទទួលបានប្រាក់ខែច្រើន ហើយទីបំផុតក៏បានធ្លាក់ចូលក្នុងការជួញដូរ និងសេវាសិច គឺមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ តែវាបានក្លាយជាប្រធានបទដដែលៗទៅហើយ ដែលទាំងស្ថាប័នរដ្ឋ ទាំងអង្គការសង្គមស៊ីវិលលើកយកមកជជែកគ្នាជាញឹកញាប់។ ពេលខ្លះ ការជជែកគ្នានេះមានការខ្វែងគំនិតគ្នារវាងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិទៀតផងពីរឿងតួលេខ និងវិធានការបង្ក្រាបរបស់អាជ្ញាធរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។
យោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី ១១ មិថុនា ឆ្នាំ ២០០៩ កន្លងទៅនេះបានលើកយករបាយការណ៍របស់អង្គការសហប្រជាជាតិមកបង្ហាញថា មានកុមារប្រមាណជា ១,២ លាននាក់ត្រូវបានគេជួញដូរប្រចាំឆ្នាំនៅក្នុងពិភពលោក ដែលក្នុងនោះមានកុមារចំនួនប្រមាណជា ៣០,០០០ នាក់នៅកម្ពុជាបានជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្លូវភេទ។ សេចក្ដីរាយការណ៍ព័ត៌មាននោះក៏បានបញ្ជាក់ដែរថា តំបន់ប៉ោយប៉ែតដែលជាប់នឹងព្រំប្រទល់ប្រទេសថៃជាតំបន់ក្ដៅគគក់មួយដែលមានអាជីវកម្មផ្លូវភេទលើកុមារដែលនាំឲ្យទាំងជនជាតិថៃ និងពួកបស្ចិមប្រទេស ដោយរួមទាំងជនជាតិកម្ពុជាខ្លួនឯងផងបានមករួមភេទជាមួយកុមារ។ ទន្ទឹមនឹងនេះ លោក Brian McConaghy ដែលកំពុងបំពេញការងារលុបបំបាត់បញ្ហាខាងលើក៏បាននិយាយនៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានមួយទៀតចុះថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០០៩ ដែលថា វិស័យពេស្យាកម្មកុមារនៅកម្ពុជាមានការទាក់ទាញដល់ «ជនទេសចរ» បស្ចិមប្រទេស។
កាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០០៨ ក៏មានសេចក្ដីរាយការណ៍ព័ត៌មានមួយទៀតដែលបានដកស្រង់សំដីលោកJuan Miguel Petit អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលើការងារសិទ្ធិកុមារ ដោយបាននិយាយថា កម្ពុជា ថៃ និងឥណ្ឌាគឺជា «តំបន់ដែលកំពុងតែរីកចម្រើនផ្នែកទេសចរណ៍ផ្លូវភេទនៅក្នុងពិភពលោក»។ បើតាមសេចក្ដីរាយការណ៍ព័ត៌មាននោះបានបញ្ជាក់ថា លោកJuan Miguel Petit បានថ្កោលទោសដល់ «ទេសចរណ៍ឆ្កួតលីលា» បែបនេះ ដែលនាំឲ្យកុមារីក្រីក្រដែលស្វះស្វែងរកលុយអាចធ្លាក់ចូលក្នុងអាជីវកម្មដ៏គម្រក់ខាងលើ។
មិនអាចប្រកែកបានទេដែលថា នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានអ្នកខ្លះទាំងស្ត្រី ទាំងបុរសបានបម្រើសេវាសិចដោយស្ម័គ្រចិត្ត ដោយសារភាពក្រីក្រ និងគ្មានជម្រើសក្នុងជីវិត ដូចជាស្ត្រីបម្រើសេវាកម្សាន្តដោយផ្ទាល់ (ស្ត្រីរកស៊ីផ្លូវភេទជាប្រចាំនៅតាមផ្ទះបន និងនៅកន្លែងនានា) និងស្ត្រីបម្រើសេវាកម្សាន្តដោយប្រយោល (ស្ត្រីរកស៊ីផ្លូវភេទមិនជាប្រចាំ ដូចជាស្ត្រីលក់ស្រា និងស្រាបៀ ស្ត្រីខារ៉ាអូខេ ស្ត្រីម៉ាស្សា និងស្ត្រីបម្រើការនៅក្លឹបកម្សាន្តមួយចំនួន ដែលពេលខ្លះ ពួកគេក៏ទៅដេកជាមួយភ្ញៀវដើម្បីលុយដែរ)។ ទន្ទឹមនឹងនេះ ក៏មានបុរសលក់ខ្លួន ឬបម្រើសេវាផ្លូវភេទឲ្យស្ត្រី និងបុរសគ្នាឯងដែរដែលឥឡូវគេនិយមហៅថា «បុរសស្រលាញ់បុរស» ដោយខ្មែរយើងធ្លាប់ហៅថា «ខ្ទើយ» នោះ។ ការលក់ខ្លួន ឬបម្រើសេវាសិចនេះគឺឲ្យទាំងខ្មែរក្នុងស្រុក ទាំងខ្មែរអាណិកជន និងទាំងជនបរទេសដែលជាអ្នកទេសចរផង។
ការលក់ខ្លួន ឬបម្រើសេវាសិចនេះ មានអ្នកខ្លះក៏មានសំណាងបានជួបមនុស្សល្អទទួលបានលុយច្រើន ចេះសន្សំ ហើយប្ដូរមុខរបរផ្សេងសាងជីវិតថ្មី ដោយបំភ្លេចរឿងអសោចជូរចត់កាលពីគ្រាមុន។ ប៉ុន្តែក៏មានអ្នកខ្លះបានតែមួយគែៗ ហើយបានជួបវិបត្តិទាំងផ្លូវកាយ ផ្លូវចិត្ត និងទាំងផ្លូវច្បាប់ ដោយប៉ូលិស និងកងរាជអាវុធហត្ថយកច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមកអនុវត្តចាប់ដាក់ខ្នោះ ដាក់គុក និងផាកពិន័យ។ បន្ថែមពីលើនេះ មានអ្នកខ្លះទៀតបានជួបគ្រោះអកុសលឆ្លងកាមរោគ និងមេរោគអេដស៍ ដោយសារតែមិនបានទទួលព័ត៌មាន ឬក៏ទទួលបានដែរតែមិនច្បាស់លាស់ស្ដីពីការចម្លងមេរោគអេដស៍ និងជំងឺអេដស៍នេះ ហើយពួកគេមួយចំនួនក៏បានបាត់បង់ជីវិតគួរឲ្យអាសូរដោយសារតែគ្មានថ្នាំប្រឆាំងមេរោគអេដស៍យកមកព្យាបាល។ ជាងនេះទៅទៀត ដោយសារតែអាជីវកម្មសិចនេះហើយ ទើបបណ្ដាលឲ្យកុមារ និងស្ត្រីខ្មែររបស់យើងខ្លះត្រូវបានគេនាំទៅបរទេសឲ្យធ្វើជាអ្នកបម្រើសេវាកម្សាន្ត ឬសេវាសិចធ្លាក់ក្នុងនរកអវជ័យរកផ្លូវវិលមកមាតុភូមិវិញមិនបាន។
សរុបសេចក្ដីមកវិញ យើងពិតជាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតយន្តការទប់ស្កាត់ទៅលើបញ្ហាខាងលើ តាមរយៈបណ្ដាញនៅក្នុងខេត្តក្រុងទាំង ២៤ ដោយមានការផ្សព្វផ្សាយ និងអប់រំបណ្ដុះបណ្ដាលដល់សិស្ស និស្សិត និងប្រជាពលរដ្ឋនៅតាមសហគមន៍ រមណីយដ្ឋាន ក្លឹបកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ដោយមានភ្ជាប់បណ្ដាញទូរស័ព្ទរាយការណ៍ដល់ភ្នាក់ងារសមត្ថកិច្ចទៀតផង។
ជាងនេះទៅទៀត ដោយខិតខំប្រឹងប្រែងទប់ស្កាត់អំពើដ៏គម្រក់នេះ រដ្ឋសភាជាតិរបស់ប្រទេសកម្ពុជាក៏បានអនុមតិដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ កាលពីដើមឆ្នាំ ២០០៨ មុននេះ។ កន្លងមក មានពួកបស្ចិមប្រទេសមួយចំនួនមកពីអាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក នូវែលហ្សេឡង់ ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពីបទចោទប្រកាន់ការប្រព្រឹត្តអំពើអនាចារមកលើកុមារកម្ពុជា ប៉ុន្តែអ្នកជំនាញការងារកុមារមួយចំនួនបានមានប្រតិកម្មថា ការធ្វើវិសោធនកម្មច្បាប់ស្គីពីការរំលោភកុមារបានជួយសម្រាលទោសដល់អ្នកប្រព្រឹត្តបទល្មើសទៅវិញ។
ហេតុនេះ យើងទាំងអស់គ្នាត្រូវជួយដល់កុមារ និងស្ត្រីរបស់យើងកុំឲ្យចាញ់បោកគេ ជួយផ្ដល់ការអប់រំ បង្កើនការយល់ដឹងទូទៅ និងច្បាប់នានា ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញផ្សេងៗដល់ពួកគេនៅតាមសហគមន៍ ដោយរួមទាំងការអភិវឌ្ឍនៅនឹងកន្លែងតាមភូមិ-ឃុំ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋ ពិសេសចំណាកស្រុករបស់កុមារ និងនារីវ័យក្មេង ដែលអាចនាំឲ្យជួបបញ្ហាខាងលើដោយយថាហេតុ។
ជាងនេះទៅទៀត ការកាត់បន្ថយទេសចរណ៍សិចពិតជាមានប្រសិទ្ធភាពនៅពេលដែលវិធានការពីររបស់រាជរដ្ឋាភិបាល គឺទីមួយជាវិធានការអប់រំ និងទីពីរជាវិធានការបិទអាជីវកម្មនានាដែលពាក់ព័ន្ធនឹងសេវាសិចនេះត្រូវតែរឹតបន្តឹង ហើយអ្វីដែលកាន់តែមានប្រសិទ្ធភាពជាងនេះគឺការដាក់ទោសទណ្ឌដល់អ្នកដែលពាក់ព័ន្ធ ដែលនាំឲ្យឈានទៅដល់សេវាសិចនៅក្នុងវិស័យទេសចរណ៍នេះ បើទោះជាជននោះមានឋានៈ និងជាសាច់ញាតិរបស់មន្ត្រីអន្ទ្រើសៗប៉ុណ្ណាក៏ដោយដែលមាននៅក្នុងជួររាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ រាជរដ្ឋាភិបាលត្រូវហ៊ានវះកាត់សាច់ស្អុយចេញ ប្រសិនបើមាន ហើយទទួលយកការរិះគន់ទាំងឡាយ និងធ្វើការតាមដាន ស៊ើបអង្កេតរកឫសគល់ ស្វែងរកការពិតដែលនាំឲ្យមានការរិះគន់ ឬក៏មានការចេញរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហា។
ក្នុងខណៈនេះដែរ អ្នករិះគន់ និងអ្នកចេញរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហាត្រូវធ្វើឡើងដោយឈរលើមូលដ្ឋានការពិត មិនបំផ្លើសប្រាសចាកពីការពិត ដើម្បីវាយបំបាក់ បង្កើតការញុះញង់អុជអាលក្នុងប្រយោជន៍នយោបាយ ដែលនាំឲ្យប្រទេសកម្ពុជាមានឈ្មោះមិនល្អ ដោយសារតែព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់នោះ។ អ្នករិះគន់ និងការចេញរបាយការណ៍ត្រូវបង្ហាញការពិតក្នុងន័យស្ថាបនា។
រួមគ្នាធ្វើឲ្យកម្ពុជាក្លាយជានគរទេសចរណ៍វប្បធម៌ និងធម្មជាតិពិតៗ គឺមិនមែនទេសចរណ៍សិចដែលនាំឲ្យអន្តរាយដល់អនាគតរបស់កុមារ និងស្ត្រីរបស់យើង ដោយរួមទាំងធ្វើឲ្យអសោចកេរ្តិ៍របស់អាណាចក្រយើងនោះទេ៕